លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងប្រធានក្រុមលទ្ធកម្ម បានបើកណើពិគ្រោះថ្លៃប្រេងឥន្ធនៈសម្រាប់ឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប
ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប។
លោក កែវ ហុង
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងប្រធានក្រុមលទ្ធកម្ម បានបើកណើពិគ្រោះថ្លៃប្រេងឥន្ធនៈសម្រាប់ឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ដែលមានក្រុមហ៊ុនចំនួន៣
បានចូលរួមដាក់ពាក្យចូលរួមពិគ្រោះថ្លៃប្រេងឥន្ធនៈឆ្នាំ២០២៤ សម្រាប់ផ្គត់ផ្គង់ប្រេង ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ១.ក្រុមហ៊ុនសុខគង់ អារហ័ណ នីហ័រណ
, ២.ក្រុមហ៊ុនកម្ពុជាតេលា , ៣.ក្រុមហ៊ុន ហ៊ុយ ស្រាង ការបើសំណើពិគ្រោះថ្លៃប្រេងបានប្រព្រឹត្តិទៅតាមនិតិវិធីលទ្ធកម្មសាធារណៈ
ដែលក្រុមហ៊ុន ទាំង៣ បានចាត់តំណាងមកចូលផ្ទាល់ជាមួយក្រុមលទ្ធកម្មរបស់មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប ។ កិច្ចប្រជុំបានបញ្ចប់នៅម៉ោង១០:៣០នាទីព្រឹកថ្ងៃដដែរ ។
ព័ត៌មានទាក់ទង